Dear Value customer,
Below is some requirement of cafe amazon franchise:

1. Location criteria:
– High volume of traffic flow, for example area adjacent to schools, universities, hospitals, offices.
– Nice ambient and neighborhood that complements our young and relaxing life-style brand identity
– Suitable sizing with convenient car parking spaces
– Far from cafe amazon which already opened and PTT station 2-3 km.

2. Preliminary cost:
– Franchise fee 13,000 USD include service set up store, design layout and training 4 persons.
– Marketing Fee 3% of revenue (monthly)
– Royalty fee 3% of revenue (monthly)

3. Franchise contract 6 years
4. Deposit 3,000 USD, Amazon return back when finish contract.
Amazon team will provide service to guide franchisee through the process from setting up store, training, and operation. Franchisee are responsible for investment cost and staff hiring.

 

Please, find attachment for application form.
Any question please feel free to contact [email protected].
Head Office Tel: 023 300 018-19 ,
Café Amazon administration staff;
Tel : 023 300 015 Or go to PTT (Cambodia) Limited Office,
Address : #146, Confederation de la Russie Blvd. (110) Tek Laark1, Toulkok , Phnom Penh ,Cambodia.

 

***Business Hour : Monday – Friday (9AM – 5PM)
Google Map : https://goo.gl/maps/D7L6wpjQjGo
Best Regard,
***Download Brochure Café Amazon :
Khmer Version : https://drive.google.com/open?id=0B…
English Version : https://drive.google.com/open?id=0B…

***Download Application Form :
Khmer Version : https://drive.google.com/open?id=0B…
English Version : https://drive.google.com/open?id=0B…

សូមជម្រាបជូនលោក លោកស្រី អ្នកនាងកញ្ញា ដែលជាអ្នកវិនិយោគទុនមេត្តាជ្រាប ពីលក្ខខណ្ឌខ្លះៗ ទាក់ទងនឹងការសុំសិទ្ធិធុរកិច្ច Café Amazon Franchise ដែលមានជាបន្តបន្ទាប់ដូចតទៅ៖
១. លក្ខណៈវិនិច្ឆ័យចំពោះទីតាំង។
ទីតាំងលោកអ្នកត្រូវស្ថិតក្នុងទីប្រជុំជន មានចរាចរនៃអ្នកដំណើរឆ្លងកាត់ស្ថិតក្នុងកម្រឹតខ្ពស់ដែលអាចទទួលយកបាន ដូចជានៅជិតសាលារៀន គ្រឹះស្ថានឧត្តមសិក្សា មន្ទីរពេទ្យ និងអគារការិយាល័យជាដើម។ ល។ទីតាំងលោកអ្នកថែមទាំងស្ថិតនៅក្បែរតំបន់ដែលជាទីពេញនិយមនៃយុវវ័យសម័យថ្មី ដែលមានចំណង់ចំណូលចិត្ត និងរចនាបទនៃជីវិតតាមបែបផែនយុគសម័យថ្មី ។ លើសពីនេះទៅទៀត ទីតាំងរបស់លោកអ្នក អំណោយផល មានចំណតងាយស្រួល ព្រមទាំង មានទីតាំងស្ថិតនៅឆ្ងាយពី ហាងកាហ្វេអាម៉ាហ្សូនដែលបានបើកដំណើរការមុន និងស្ថានីយប្រេងឥន្ធនៈភីធីធី យ៉ាងតិចក៏ក្នុងរយៈចំងាយពី ២គ.ម ទៅ ៣គ.ម ដែរ។
២. ការបណ្តាក់ទុនដំបូង។
លោកអ្នកត្រូវបង់សេវាកម្មនៃការទទួលសិទ្ធិធុរកិច្ច Franchise ចំនួន 13,000 USD ដែលចំនួនទឹកប្រាក់នេះរួមបញ្ចូលទាំងថ្លៃសេវាកម្មរៀបចំហាងកាហ្វេ ថ្លៃសេវាកម្មរចនានិងគំនូសម៉ូត ព្រមទាំងផ្តល់ការហ្វឹកហ្វឺនដល់បុគ្គលិកចំនួន ៤រូប។ ដំណាក់កាលបន្ត លោកអ្នកត្រូវបង់ ៣ភាគរយ នៃតម្លៃសរុបកម្រៃប្រចាំខែ ដើម្បីជាវិភាគទានផ្នែកទីផ្សារ និង៣ភាគរយទៀតនៃតម្លៃសរុបកម្រៃប្រចាំខែដល់ក្រុមហ៊ុនផងដែរ។
៣.ឯកសារកិច្ចសន្យាផ្តល់សិទ្ធិធុរកិច្ចរយៈពេលចំនួន ៦ឆ្នាំ។
៤.លោកអ្នកត្រូវបង់ទឹកប្រាក់កក់ចំនួន 3,000 USD។
ទឹកប្រាក់នេះនឹងត្រូវបង្វិលជូនលោកអ្នកវិញនៅពេលដែលកិច្ចសន្យាផ្តល់សិទ្ធិធុរកិច្ចត្រូវបានបញ្ចប់ជាស្ថាបពរ។
ក្រុមការងារ Café Amazon យើងខ្ញុំនឹងផ្តល់នូវសេវាកម្មចំពោះលោកអ្នកដែលទទួលបាននូវការផ្តល់សិទ្ធិធុរកិច្ច ដែលជា franchisee ចាប់ផ្តើមតាំងពីដំណើរការនៃការរៀបចំហាង ហ្វឹកហ្វឺនបុគ្គលិក និងរៀបចំគ្រប់គ្រងដំណើរការទាំងមូលជាដើម។ លោកអ្នកដែលទទួលបាននូវការផ្តល់សិទ្ធិធុរកិច្ច ដែលជា franchisee មានភារៈទទួលខុសត្រូវលើការបណ្តាក់ទុន និងចំណាយទាំងឡាយលើបុគ្គលិកតែប៉ុណ្ណោះ។
សូមមេត្តាទាញយកនូវបែបបទចុះឈ្មោះសុំទទួលការផ្តល់សិទ្ធិធុរកិច្ចនេះដូចមានភ្ជាប់មកជាមួយ។
ប្រសិនបើលោកអ្នកមាចំងល់អ្វី សូមមេត្តាទំនាក់ទំនងមកកាន់យើងខ្ញុំ [email protected]
ឬទូរស័ព្ទទំនាក់ទំនងមកកាន់យើងខ្ញុំ តាមបណ្តាញទូរស័ព្ទលេខការិយាល័យ 023 300 018-19 ,
លេខរដ្ឋបាលកាហ្វេ អាម៉ាហ្សូន ទូរស័ព្ទលេខ 023 300 015 ឬអញ្ជើញមកទំនាក់ទំនងដោយផ្ទាល់ ក្រុមហ៊ុន ភីធីធី ខេមបូឌា
អាសយដ្ឋាន អគារលេខ ១៤៦ មហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌទួលគោក រាជធានីភ្នំពេញ។

***ម៉ោងពាណិជ្ជកម្ម: ថ្ងៃចន្ទ – ថ្ងៃសុក្រចាប់ពីម៉ោង 9 ព្រឹករហូតដល់ម៉ោង 5 យប់
Google Map : https://goo.gl/maps/D7L6wpjQjGo

ref: https://www.facebook.com/notes/cafe-amazon-cambodia/caf%C3%A9-amazon-franchise/1576928175945763

Posted by Cafe Amazon Cambodia on Saturday, September 3, 2016